យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៧លើក ក្នុងនោះ មិនបណ្ដាលឲ្យ មានអ្នកស្លាប់ទេ តែមានអ្នករងរបួសធ្ងន់ចំនួន១២នាក់ស្រី០២ របួសស្រាលចំនួន០៤នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០២លើក រថយន្តតូចចំនួន០៣លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន០៨គ្រឿង រថយន្តតូចចំនួន០៣គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕