យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៨នាក់ស្រី០១ របួសធ្ងន់ចំនួន១២នាក់ស្រី០៥ របួសស្រាលចំនួន០៧នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន១០លើក រថយន្តតូចចំនួន០៥លើក រថយន្តធំចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន២០គ្រឿង រថយន្តតូចចំនួន០៦គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕