សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​បើក​ធ្លាក់​ទឹក​ទន្លេ​នៅ​កំពុងចម្លង​ស្រុក​ឆ្លូង​

​ក្រចេះ ៖​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ដល់​ម្ចាស់​កំពង់ចម្លង នៅ​ស្រុក​ឆ្លូង​បន្ទាប់ពី​មាន​ករណីយ៍​រថយន្ត​ហ៊ីយិ​នដាយ​បើកធ្លាក់​ទឹកទន្លេ ដើម្បី​ឆ្លង​ទៅ​ត្រើយម្ខាង​នៃ​ស្រុក​ព្រែក​ប្រសព្វ កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​កំពង់ចម្លង​ឆ្លូូង​ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់ថា កន្លងមក​មិនមែន​មាន​តែ​រថយន្ត​មួយ​គ្រឿង​នេះ​ទេ​ដែល​បើក​ធ្លាក់​ចូល​ទឹក​ឬក៏​សាឡាង​ក្រឡាប់ គឹ​មាន​រថយន្ត​ជាច្រើន​គ្រឿង​ដែល​បាន​ធ្លាក់​ចូល​ទឹកទន្លេ​ក្នុង​ចំណុច​កំពង់ដរ​ឆ្លូង ដោយសារ​ម្ចាស់​កំពុងចម្លង​មិន​សំរួល​ផ្លូវ​អោយ​បានល្អ​ចុះ​ទៅ​កំពុងចម្លង គិតតែ​ពី​ផលប្រយោជ​ផ្ទាល់ខ្លួន មិន​គិតគូរ​ដល់​ការគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​នៅលើ​សាឡាង​របស់លោក ម៉ាត់ ហ៉ីម ។

​ប្រភព​ផ្សេងទៀត​បាន​លើកឡើង​ថា មូលហេតុ​ដែល​បង្ករ​អោយ​រថយន្ត​ថយក្រោយ​ធ្លាក់​ទឹក​នោះ​គឹ​ឈ​លើ​កត្តា​កំពុងចម្លង​នោះ​តូចចង្អៀត​ផ្លូវ​ខ្ពស់​មិន​ធំ​ទូលាយ ធ្វើ​ខុស​បច្ចេកទេស ពេល​រថយន្ត​បើក​ចុះ​ម្ដងៗ​គឹ​ពិបាក​នឹង​បទ​បែន ហេតុដូចនេះ​ម្ចាស់​រថយន្ត​សំរេចចិត្ថ​បើក​ថយក្រោ​យ​រួចក៏​ជ្រុល​ធ្លាក់​ទឹក​តែម្ដងទៅ  ចំណែក​ម្ចាស់​រថយន្ត​ត្រូវបាន​ពលរដ្ឋ​នៅ​ទីនោះ​ជួយ​ច្រុំ​ជ្រែង​ដើម្បី​ជួយ​រំដោះ​ចេញពី​ក្នុង​រថយន្ត​ដែល​នៅក្នុង​ទឹក​។​

​សមត្ថកិច្ច​ស្រុក​ឆ្លូង​បានអោយដឹង​ដែរ​ថា កាលពី​ថ្ងៃ​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៦​មាន​ប្រជាបលរដ្ឋ​បាន​មក​រាយការណ៍​ថា មាន​ករណីយ៍​ក្រោះ​ថ្នាក់​ចរាចរនៅ​កំពុងចម្លង​លោកម៉ាត់ ហ៉ីម ដោយ​រថយន្ត​ម៉ាក​ហី​យិន​ដាយ​ពីរ​តោន​កន្លះ​បើក​ថយក្រោយ​ធ្លាក់​ទឹកទន្លេ​មូលហេតុ​ដោយសារ​ដាច់​ហ្វាំង​បណ្ដាល​អោយ​ខូចខាត​សម្ភារៈ​ស្ទើរតែ​ទាំងស្រុង​ប៉ុន្តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​ន​ណា​ម្នាក់​ឡើយ ចំណែក​ម្ចាស់​រថយន្ត​ក៏​រើ​លើក​សម្ភារៈ​និង​អូស​រថយន្ត​យក​ទៅ​វិញ​ហើយ​ក៏​បញ្ចប់រឿង​។​

​លោក​ម៉ាត់ ហ៉ីម ម្ចាស់​កំពុងចម្លង ឆ្លូង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ឲ​ដឹងថា ការពិត​មិនមែន​ខុស​ពី​ខាង​លោក​ទេ​គឹ​ម្ចាស់​រថយន្ត​នោះ​បើក​ថយក្រោយ​ធ្លាក់​ទឹក​ដោយ​ខ្លួនឯង មិន​អាច​បន្ទោស​ពួកគាត់​បាន​ទេ ម្យ៉ាង​មកពី​រថយន្ត​នោះ​ដាច់​ហ្វាំង​ខុស​បច្ចេកទេស  មិនមែន​ដូច​ពលរដ្ឋ​និយាយ​នោះ​ទេ កំពុងចម្លង​របស់គាត់​គឹ​មានច្បាប់​វិរិយោគ​ត្រឹមត្រូវ​ហើយ​លោក​បាន​បន្តទៀតថា​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចំណាយ​ប្រាក់​៥០​ម៊ឺន​រៀល​ដើម្បី​ជួលក​ម្មករ​នឹង​រថយន្ត​សំរាប់​ទាញ​មក​លើ​គោក​វិញ​។​ចំនែក​ម្ចាស់​រថយន្ត​មិនអាច​សុំ​ការ​បញ្ចាក់​បញ្ហា​ខាងលើ​បានទេ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​រស់នៅ​ត្រើយម្ខាង​ក្នុងស្រុក​ទាំង​ពីរ​គឹ​ស្រុក​ឆ្លូង​និង​ស្រុក​ព្រែក​ប្រសព្វ បាន​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័ណ្ឌ​ពាក់ព័ន្ធ​អោយ​ជួយ​ពិនិត្យ​ទៅលើ​ច្បាប់​វិ​វិនីយោគ របស់លោក ម៉ាត់ ហ៉ីម តើ​ត្រឹមត្រូវ​តាម​ស្ដង់ដា ដែល​រដ្ឋ​បាន​កំណត់​ដែរឬទេ ?  ឬ​មួយ​គ្រាន់តែ​ឃុបឃិត​ជាមួយ​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ក្នុង​ការប្រមូល​ផល​ប្រយោជន៍​មិន​គិត​ពី​ហា​នី​ភ័យ​ដែល​កើតមានឡើង​ចំពោះ​ប្រជាពលរដ្ឋ​ទេ​៕

 

IMG-20161128-WA0045 IMG-20161128-WA0043 IMG-20161128-WA0044

Filed in: ព័ត៌មានជាតិ