យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ស្រី០២ របួសធ្ងន់ចំនួន១៦នាក់ស្រី០៤ របួសស្រាលចំនួន១០នាក់ស្រី០៤ ដែលបង្កឡើងដោយម៉ូតូចំនួន០៤លើក រថយន្តតូចចំនួន០៧លើក រថយន្តធំចំនួន០៤លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១៦គ្រឿង រថយន្តតូចចំនួន០៥គ្រឿង និងរថយន្តធំចំនួន០៥គ្រឿង៕