យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៧នាក់ស្រី០២ របួសធ្ងន់ចំនួន១៣នាក់ស្រី០៤ របួសស្រាលចំនួន០៧នាក់ស្រី០៤ ដែលបង្កឡើងដោយម៉ូតូចំនួន១០លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៣លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១៥គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំចំនួន០៤គ្រឿង និងកង់ចំនួន០១គ្រឿង៕