សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​លក្ស័​ទទួលបាន​សិទ្ធ​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​នៅ​ព្រុំដែន​យួន​ក្នុង​ខេត្តក្រចេះ​សំរុក​ដឹក​ឈើ​ទៅ​គរ​ទុក​ដើម្បី​លួច​នាំ​ចេញ​?

ខេត្ត​ក្រចេះ ៖ ឧកញ៉ា​តាន់​ស៊ី​វីរៈ ហៅ​ឧកញ៉ា​ល​ក្ស័ ដែល​ជា​ថៅកែ​នាំ​ប្រេង​ចូល​ពី​ស្រុក​យួន​រាប់សឹប​តោន​ក្នុង​មួយ​ខែៗ​ដោយ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ដាក់​ដាំ​នោះ​ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​ថា​ទើប​ទ​ទូល​បាន​សិទ្ធ​គួរឲ្យ​ចាប់អារម្មណ៍​មួយទៀត​គឺ​ការបើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​ក្បែ ព្រុំដែន​យួន​។​

​ជាក់ស្តែង កាលពី ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០១៦​យើង​សង្កេតឃើញ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ទាំងនោះ​ចេញ​ពី​ក្រុមហ៊ុន​ហ៊ុន​ប៊ិញ​ហ្វឿក​១​តាម​រយៈ​រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ​ចេញ​ឆ្ពោះ​ទៅកាន់​ទីតាំង​កែឆ្នៃ​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​ក្រោម​លិខិត​អនុញ្ញាតិ​របស់​រាជរដ្ឋាភិបាល​អោយ​ធ្វើ​ការកែឆ្នៃ​
​ឈើប្រណិត​បំរើ​ក្នុងស្រុក​(​ស៊ិក​)​។ នេះ​បើ​តាម​ការ​ប្រាប់​អោយដឹង​ពី​លោក វង សុខ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ។

​លោក វង សុខ​សិរី​បញ្ជាក់ថា​៖​យោង​ទៅ​តាម​លិខិត​អនុញ្ញាត្តិ​ផ្តល់​សិទ្ធ​ទៅអោយ​ក្រុមហ៊ុន​ឈើប្រណិត​ទាំងនោះ​ត្រូវបាន​ដាក់​គោលដៅ​អោយ​យក​ទៅ​កែច្នៃ​នៅក្នុង​ទីតាំង​ភូមិ​ត្រពាំង​ស្រែ​តែប៉ុណ្ណោះ​។​ប្រការ​គួ​ឲ្យ​កត់សម្គាល់​គឺ​ទីតាំង​ខាងលើនេះ​មិនទាន់​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អី​នោះទេ​តែ​ក្រុមហ៊ុន​នេះ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​គ​ស្តុក​ទុក​ហើយ​ស្រេច​ទៅហើយ​ក្រោម​លេស​ថា​ខ្លាច​ភ្លើង​ឆេះ​(​ស៊ិក​)​។​តែ​អ្នកដឹង​រឿង​ឧកញ៉ា​លក្ស័​ដែល​ជា​ឈ្មួញ​ឈើនា​ពេលកន្លងមក​នោះ​គេ​ជឿ​ថា​ស្ងាត់ៗ​នឹង​មាន​ការ​លួច​នាំ​ចេញ​ជា​មិន​ខាន​ព្រោះ​នៅ​ជិត​ព្រុំដែន​ស្រាប់​។

​សូមបញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦​កន្លងមក ប្រមុខ​រាជរដ្ឋាភិបាលតេជោ​ហ៊ុន​សែន​បាន​បង្កើត​គណកម្មកា​ចំរុះ​មួយ​ដើម្បី​បង្ក្រាប់​បទល្មើស​ព្រៃឈើ​នៅ​តាម​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ជាប់​ព្រដ​ឪុំ​ដែ​នយួន​ដឹក ដោយ​លោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ។​ជា​លទ្ធផល​រឹបអូស​បាន​ឈើ​ប្រណីត​ប្រមាណ​៧​ម៉ឺន​ម៉ែត​គីប​តែ​អត់​ចាប់បាន​ក្បាល​ឈ្មួញ​ដែល​ជា​ឧក្រឹដ្ឋជន​ព្រៃឈើ​ណា​ម្នាក់​មក​ផ្តន្ទាទោស​ឡើយ​។

​ឈើ​ប្រមាណ​៧​ម៉ឺន​ម៉ែត​គីព​នោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់​ដេញថ្លៃ​ចំនួ​១២​លាន​ដុល្លារ​អាមេរិក​។ ឥឡូវនេះ ស្រាប់តែ​ឈើ​ញ​មាន​ឡាន​ឧកញ៉ា​លក្ស័​ដឹកជញ្ជូន​ចេញ​ដោយ​ចំហរ​ដែល​មេព្រៃ​ប្រាប់ថា​ឈើ​ដេញថ្លៃ​បាន ។ ទោះជា​យ៉ាងណា ករណី​ដេញថ្លៃ​ឈើ​នេះ​អត់​ឮ​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ឲ្យដឹង​ពី​នីតិវិធិ​ដេញ ហើយ​មាន​មាន​អ្នកណា​ចូលរួម​ខ្លះ​និង​បាន​លុយ​ប៉ុន្មាន​នោះឡើយ​។

​បើ​លេង​តែ​ស្ងាត់ៗ​ចឹង គិត​ម៉េច​ទៅ​អនុសាសន៍​តេជោ ហ៊ុន សែន ឲ្យ​ងូតទឹក​ឆ្លុះកញ្ចក់​ដុសក្អែល​នោះ​?​។​សូមបញ្ជាក់​ថា ប្រហែល​ជា​ឧកញ៉ា ល​ក្ស័ អត់​មាន​ដី​នៅ​ខេត្ត​ក្រចេះ ឬ​នៅ​ស្រុក​ស្នួល​ហើយុំ​មើល​ទៅ​បាន​ជា​ក្រសួងឧ​ស្សាហ​កម្ម​សិប្បកម្ម​ឲ្យ​ច្បាប់​បើ​កនៅ​ព្រុះដែន​យួន​ចឹង ៕

 

ok-nha-leak ngy-virak-475x500

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់