សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ងួន​ញ៉ិល​អនុប្រធាន​សភា​ទី​២​ល្បី​ឈ្មោះ​ព្រោះ​ដេក​ក្នុង​សភា​និង​ជិះឡាន​បញ្ច្រាស​ចរាចរ​

​ភ្នំពេញ ៖ លោក​ងួន ញ៉ិល​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​ប៉ុន្មាន​ថ្ងៃនេះ​ទទួលបាន​ការចាប់អារម្មណ៍​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​ដោយសា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជួយ​ឃោសនា ។​រឿង​ទីមួយ នៅលើ​បណ្តាញ Facebook ជាច្រើន បាន​បង្ហោះ​រូបលោក​ដែល​លង់លក់​ក្នុង​ដំណេក​ខណៈ​កំពុង​ប្រជុំ​សភា​។​រឿង​ទីមួយ កំពុង​តែ​នៅក្តៅ​នៅឡើយ ស្រាប់តែ​មាន​រឿង​ចំឡែក​មួយ​ទៀត គឺ រថយន្ត​របស់​លោក​ម៉ាក Lexus 570 ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​៣៤: 2-2222 ដែល​បើក​បញ្ច្រាស់ទិស​ច​រាចរណ៍​នៅលើ​ផ្លូវ​នរោត្តម​នា​ពេល​ថ្មីៗ​នេះ​។ រឿង​ទី​ពីរ​នេះ កាន់តែ​បង្ក​ឲ្យមាន​ការចាប់អា​រម្ម​ណ៍​ខ្លាំង​មែនទែន​ព្រោះ លោក​ងួន ញ៉ិល ជា​អនុប្រធាន​រដ្ឋសភា​ជា​អ្នកបង្កើត​ច្បាប់ តែ​បែរជា​មិន​អនុវត្ត​ច្បាប់ ។

​បញ្ហា​ខាងលើ លោក ងួន ញ៉ិល បាន​ចេញ​មុខ​ពន្យល់ថា ការបើក​បញ្ច្រាស់​ផ្លូវ​នេះ ដោយសារតែ​មាន​ការចាំបាច់ ត្រូវ​ទៅ​រាយការណ៍​ដោយផ្ទាល់​ជូន​លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា​អំពី​កិច្ចប្រជុំ APA ហើយក៏​មាន​ការសម្រួល​ដោយ​នគរបាល​ចរាចរ​ផងដែរ​។​

​លោក​ងួន ញ៉ិល បាន បញ្ជាក់ថា យោងតាម ច្បាប់​ចរាចរណ៍​ជើងគោក មាត្រា​៦ អំពី​បញ្ហា​សិទ្ធិ​អទិភាព​ចំណុច​ទី​៣ បានចែង​ថា សញ្ញា​បញ្ជា​របស់​ភ្នាក់ងារ​ចរាចរ មាន​សិទ្ធិ​អទិភាព​លើ​ភ្លើង​សញ្ញា​ចរាចរណ៍ គំនូស​សញ្ញា​ចរាចរណ៍ នៅលើ​ទ្រូងផ្លូវ ផ្លាកសញ្ញា​ចរាច​រណ៍​នៅតាម​ដងផ្លូវ និង​បទ​ប្បញ្ញត្តិ​ចរាចរណ៍​ទាំងឡាយ​។

​លោក​ថា ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ស្ថាប័ន​រដ្ឋសភា និង​ជា​អ្នក​ពិភាក្សា និង​អនុម័ត​ច្បាប់ នោះ​លោក​មិន​បំពាន​ច្បាប់​ចរាចរណ៍​នេះ​ទេ (​ស៊ិក​) ៕

 

 nguon-nhil-500x321 nguon-nhil1-500x445

Filed in: ព័ត៌មានជាតិ