យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ប្រុស របួសធ្ងន់ចំនួន១០នាក់ស្រី០២ របួសស្រាលចំនួន១២នាក់ស្រី០៤ ដែលបង្កឡើងដោយម៉ូតូចំនួន០៧លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១០គ្រឿង និងរថយន្តធំចំនួន០១គ្រឿង៕