សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គយ​ច​ល័តផ្លូវ​ផ្លូវជាតិ​លេខ​៨​ខេត្តព្រៃវែង​ស៊ីលុយ​យាយ​ញាប់​ឈ្មួញ​នាំចូល​ទំនិញ​?

ខេត្តព្រៃវែង​៖​ទោះបី​មានការ​ណែនាំ​ពី​នាយករដ្ឋមន្ត្រី​ឲ្យ​បង្កើន​ការ​ប្រ​ម៉ូ​ល​ចំណូល​ពន្ធគយ​ក៏ដោយ​ក៏​គេ​សង្កេតឃើញថា​សកម្មភាព​ឃុ​ប​ឃឹ​ត​រវាង​គយ​និង​ឈ្មួញ​នៅតែ​បន្ត​ការកើតមាន​ផងដែរ​។​ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​ថា​៖​មន្ត្រី​គយ​ចល័ត​ប្រចាំការ​ផ្លូវជាតិ​លេខ​៨​ដឹកនាំ​ដោយ​មេ​គយ​ឈ្មោះ​ព្រាប​គា​រ៉ាត់​បានដាក់​ខែ​យកលុយ​ពី​យាយ​”​ញាប់​”៣០០០$​ក្នុង​១​ខែ​ជា​ថ្នូរ​ ក្នុងការ​បើកភ្លើង​ខៀវ​ឲ្យ​ទំនិញគេចពន្ធ​ចូល​ស្រុក​ខ្មែរ ។​ស្ដ្រី​ជា​ប្រពន្ធ​តៃកុង​ឡាន​ដឹកទំនិញ​របស់​យាយ​ញាប់​ដែលជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ប៉ែង​ខាងកើត​ប្រទេស​បាន​ទទួលស្គាល់ថា​៖​យាយ​ញាប់​ដែល​ត្រូវជា​ភរិយា​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ម្នាក់​បានដាក់​ខែ​ឲ្យ​មន្ត្រី​ជំនាញ​ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ​8​អស់ហើយ​ដូចជា គយ​ច​ល​ត័​ដែល​ប្រចាំការ​នៅ​ចំនុច ភូមិ​ពោធិ៍​ពីរ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង ក្នុង​១​ខែ​៣០០០$(​ស៊ិ​ក​)​។​

​អ្នកស្រី​បន្តថា​រថយន្ត​យាយ​ញាប់​មាន​ច្រើនណាស់​ហើយ​ដឹកទំនិញ​ពី​ប្រទេស​វៀតណាម​ចូលដល់​ស្រុក​កំចាយមារ​ទើប​ធ្វើការ​ផ្ទេរ​ឬ​សាង​ដាក់​ឡាន​តូចធំ​បែងចែក​តាម​ផ្សារ​ជួនកាល​ដឹក​ទៅដល់​ភ្នំពេញ​តែម្ដង​ក៏មាន​ឯ​ទំនិញ​ដែល​ដឹក​នោះ​ភាគច្រើន​ជា​ប្រភេទ​សាប៊ូ និង​ទំនិញ​ចាប់ហួយ​ផ្សេងៗ​ជួនកាល​គយ​ច​ល​ត័​ស្ទាក់​ដែរ​តែ​ដល់​ប្រាប់ថា​របស់​យាយ​ញាប់​ទៅ​គឺ​គេ​ឲ្យ​ទៅហើយ​ដោយ​មិន​សួរនាំ​អី​នោះទេ ។​

​ពលរដ្ឋ​ដែល​នៅ ភូមិ​ពោធិ៍​ពីរ ឃុំ​ដូន​កឹង បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា​រថយន្ត​ដឹកទំនិញ​ដែល​ដឹក​ចេញពី​វៀតណាម​គឺ​មកដល់​ចំនុច​មុខ​គយ​ចល័ត ឈប់​នៅមុខ​ស្នាក់ការ​គយ រួច​ចូលទៅ​បង់លុយ​ឲ្យ​គយ​រហូត​ដោយ​មិនមាន​កាន់​ក្រដាស​ស្នាម​អ្វី​ឡើយ​បើជា​រថយន្ត​ក្រុមហ៊ុន​ប្រភេទ​កុង​ទីន​រ័​ទើប​ឃើញ​មាន​កាន់​ក្រដាស​ស្នាម​ចូល​ឲ្យ​គយ​ពិនិត្យ​តែបើ​រថយន្ត​ដឹកទំនិញ​ដឹក​បន្លែ​ផ្សេងៗ​ទាំង​តូចធំ គឺ​ចូល​បង់លុយ​ឲ្យ​គយ រហូត​ដោយ​មិនមាន​ការពិនិត្យ​មុខទំនិញ​ឡើយ ឲ្យ​តែ​លុយ​ទៅ​បាត់​ហើយ ភាគច្រើន​គឺ​ចាប់​ពេល​ថ្ងៃត្រង់​រហូតដល់​ម៉ោង​១២​យប់​។ ប្រភព​បាន​បន្តថា​គយ​ចល័ត​នោះបាន​ទិញ​ដី​ចំនួន​១​ហិកតា​នៅ​ខាងក្រោយ​ស្នាក់ការ​នោះ​ទៀតផង ។​
​ពាក់​ព​ន្ធ័​នឹងពតិមាន​ខាងលើ​អ្នកព័ត៌មាន​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ព្រាប គា​រ៉ាត់ ហៅ​គយ​សិ​ដ្ឋ ជា​មេ​គយ​ចល័ត ដែរ​តែ​ទូរស័ព្ទ​របស់លោក​ចំនួន​២​ខ្សែខ​ល​ពុំ​ចូល​ឡើយ​។​

​ជុំវិញ​រឿង​ខាងលើនេះ បើ​មិនមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេ គឺ​មិនអាច​ចូលមក​ដោយ​រលូន​ទេ ព្រោះ​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារ​មាន​ច្រើន​ដូចជា នគរបាល​អន្តោរ​ប្រវេ​ស្ត កាំកុងត្រូល គយ និង​មាន​មន្ត្រី​របស់​ចៅហ្វាយខេត្ត គឺជា​ប្រធាន​ច្រកទ្វារ​ដែលជា​ភ្នែក​ច្រមុះ​និង​ជា​ដៃ​ឆ្វេង​ស្តាំ​របស់​ចៅហ្វាយខេត្ត តើ​ចៅហ្វាយខេត្ត​បាន​ជ្រាប​ឬទេ​?​ឬមួយ​ខ្លួន​គឺជា​មេ​ចំណែក​? ទោះបី​ដឹងក្តី មិនដឹង​ក្តី ក៏​លទ្ធផល​នេះ​អាច​បញ្ជាក់បាន​ថា ចៅហ្វាយខេត្ត​អសមត្ថភាព អសកម្ម​ការងារ ឬ​អាច​ជាប់​ការសង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ជាមួយ​ការិយាធិបតេយ្យ​ផង​? តែ​យ៉ាងណា​កុំ​ឲ្យ​គេ​ចោទថា ជា​សិ​ល្បះ ច្រ​វ៉ា​ចិញ្ចឹម​ឆ្ដោរ​អោយសោះ​?​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច​​ក្រ​កម្ពុជា លោក​មានការ​យកចិត្ត​ទុកដាក់​ខ្លាំងណាស់​ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស លោក​ខិតខំ​ប្រឹងប្រែង​ក្នុង​​ពង្រឹង​នីតិរដ្ឋ​ដើម្បី​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ការងារ តាមរយ​:​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ និង​ដាច់ខាត​ទៅលើ​គ្រប់​វិស័យ ដែលមាន​យុទ្ធ​
​សាស្ត្រ​ចតុកោណ​ជា​ត្រីវិស័យ​តម្រង់ទិស​ក្នុង​គោលដៅ​ជាក់លាក់ គ្រប់ផ្នែក គ្រប់​ជ្រុង នៃ​ចតុកោណ គឺ​យើង​មាន អភិបាលកិច្ច​ល្អ​មូលដ្ឋាន​ធ្វើជា​​ស្នូល ។​តែបើ​យោងតាម​សេចក្តីរាយការណ៍​នេះ​បង្ហាញថា​៖​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​គឺ​អភិបាលកិច្ច​ល្អ​ប្រឆាំង​និង​អំពើពុករលួយ​ហាកបីដូចជា​មិនសូវ​បាន​អនុវត្តន៍​បានល្អ​ឡើយ​៕

 

custom-mobile-PV1-500x336 custom-moblil-PV-500x253

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់