យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៩លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៨នាក់ស្រី០២ របួសធ្ងន់ចំនួន១០នាក់ស្រី០៤ របួសស្រាលចំនួន០២នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៤លើក រថយន្តតូចចំនួន០៣លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១១គ្រឿង រថយន្តតូចចំនួន០៣គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕