យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៨នាក់ស្រី០៣ របួសធ្ងន់ចំនួន១១នាក់ស្រី០៣ របួសស្រាលចំនួន១០នាក់ស្រី០៧ ដែលបង្កឡើងដោយម៉ូតូចំនួន០៤លើក រថយន្តតូចចំនួន០៧លើក រថយន្តធំចំនួន០៤លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១៣គ្រឿង រថយន្តតូចចំនួន០៧គ្រឿង និងរថយន្តធំចំនួន០៣គ្រឿង៕