យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុស របួសធ្ងន់ចំនួន២៧នាក់ស្រី១៧ របួសស្រាលចំនួន១៧នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៧លើក រថយន្តតូចចំនួន០៦លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១៦គ្រឿង រថយន្តតូចចំនួន០៧គ្រឿង រថយន្តធំ ចំនួន០២គ្រឿង និងយាន្តផ្សេងៗចំនួន០១គ្រឿង៕