សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រគល់​ទំនប់​កង្ហត់ ឱ្យ​មក​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​និង​អាជ្ញា​រធរ​ខេត្ត​បាត់ដំបង ជា​អ្នកថែរក្សា​វិញ​

​សាលាខេត្ត​បាត់ដំបង នា​រសៀល​ថ្ងៃ​ទី ២៥ ខែ សីហា ឆ្នាំ​២០១៤ បាន​រៀបចំ​កិច្ចប្រជុំ​ប្រគល់​ទំនប់​កង្ហត មក​អោយ​មន្ទីរ​ធនធាន​ទឹក និង ឧតុនិយម និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង ជា​គ្រប់គ្រង និង​ថែរក្សា​វិញ ក្រោម​អធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម ឯកឧត្តម សុខ គង់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​មាន​ការចូលរួម​ពី​មន្ត្រី អង្គភាព ពាក់ព័ន ជ្ធាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម វេង សាខុន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឱ្យដឹងថាៈ ក្រសួង​បាន​ស្នើរ អោយ​អាជ្ញាធរ​ខេត្ត រៀបចំ​បង្កើត​គណៈកម្មាកា​រ​មួយ​ដើម្បី​ជួយ​ការពារ ថែរក្សា ទំនប់​កង្ហត​ឱ្យបាន​ល្អ​ព្រោះ​ទំនប់​នេះ អាច​ស្តុក​ទឹក​ជាន​ជា​ង ២៦០០ ម៉ែត្រគូប​(​ជាង​ពីរ​ពាន់​ប្រាំមួយរយ​ម៉ែត្រគូប​) និង​អាច​ស្រោចស្រព​បាន​លើ ៣ ស្រុក គឺ​ស្រុក​មោង​ឬ​ស្សី ស្រុក​សង្កែ និង​ស្រុក​គាស់ក្រឡ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ មានប្រសាសន៍​ទៀតថាៈ ការពង្រីក​ប្រព័ន្ធធារាសាស្ត្រ​ពី​ទំហំ​តូចៗ​ទៅ​ជា​ទំហំ​ធំៗ​នេះ វា​ជា​វិធានការ​យូរអង្វែង ដូចនេះ​ក្រសួង​ធនធានទឹក ស្នើរ​អោយ​អាជ្ញាធរខេត្ត និង​មន្ទីរ​ធនធានទឹក​ខេត្ត ត្រូវ​យកចិត្តទុកដាក់ ថែរក្សា​ឱ្យបាន​គង់វង្ស និង​ត្រូវ​លើក​គំរោង​ឱ្យ បាន​ហ្មត់ចត់ ហើយ​ថ្នាក់ដឹកនាំ​ទាំង ពីរ​ត្រូវ​ជួយ​ដោះស្រាយ​ឱ្យបាន​ទាន់​ពេល​នូវ​រាល់​បញ្ហា នានា​ដែល​កើតមាន​

​​ឯកឧត្តម​មាន​ប្រសាសន៍​បញ្ជាក់ថាៈ ទំនប់​កង្ហត​នេះ​ជា​ទំនប់​ទីមួយ ដែល​បាន​ធ្វើ​ការសាកល្បង សាងសង់ ជាមួយ​ក្រុមហ៊ុន​ចិន ដូចនេះ​ថា តើ​ក្រុមហ៊ុន​ចិន​នេះ ធ្វើ​បាន​ល្អ​សមស្រប តាម​លក្ខណៈ​បច្ចេកទេស ឬ​មួយ​យ៉ាងណា​។ ហើយ​ពិសេស គឺ​ជា​ចំណង​សាមគ្គីភាព រវាង​កម្ពុជា –​ចិន នឹង​ត្រូវ​រក្សា​មិត្តភាព ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ភាព​ជិតស្និត ដើម្បី​ធ្វើ​ជា​ដៃគូរ បន្ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត ៕

 

2014_08_27a 2014_08_27a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី