យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១២លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ប្រុស របួសធ្ងន់ចំនួន១២នាក់ប្រុស របួសស្រាលចំនួន០៨នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៥លើក រថយន្តតូចចំនួន០៤លើក រថយន្តធំចំនួន០២លើក គោយន្តចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៣គ្រឿង រថយន្តតូចចំនួន០៦គ្រឿង រថយន្តធំចំនួន០១គ្រឿង និងយានផ្សេងៗចំនួន០១គ្រឿង៕