យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ស្រី០១ របួសធ្ងន់ចំនួន១២នាក់ស្រី០៥ របួសស្រាលចំនួន០៨នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៨លើក រថយន្តតូចចំនួន០១លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៣គ្រឿង រថយន្តតូចចំនួន០៤គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕