យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុស របួសធ្ងន់ចំនួន១០នាក់ស្រី០២ របួសស្រាលចំនួន០២នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០២លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៣លើក និងរថយន្តកែច្នៃចំនួន០៣លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៨គ្រឿង រថយន្តតូចចំនួន០៣គ្រឿង រថយន្តធំចំនួន០៣គ្រឿង និងយានផ្សេងៗចំនួន០៣គ្រឿង៕