យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៨លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ស្រី០៣ របួសធ្ងន់ចំនួន០៤នាក់ស្រី០១ របួសស្រាលគ្មាន ដែលបង្កឡើងដោយម៉ូតូចំនួន០៥លើក រថយន្តតូចចំនួន០២លើក យានកែឆ្នៃចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៥គ្រឿង រថយន្តតូចចំនួន០២គ្រឿង និងយានផ្សេងៗចំនួន០១គ្រឿង៕