យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៧នាក់ប្រុស របួសធ្ងន់ចំនួន១៨នាក់ស្រី១០ របួសស្រាលចំនួន១៩នាក់ស្រី១១ ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តតូចចំនួន០៥លើក រថយន្តធំចំនួន០៣លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៣គ្រឿង រថយន្តតូចចំនួន០៩គ្រឿង និងរថយន្តធំចំនួន០៣គ្រឿង ៕