យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន១៥នាក់ស្រី០៤ របួសស្រាលចំនួន០៩នាក់ស្រី០៨ ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៨គ្រឿង រថយន្តតូចចំនួន០៦គ្រឿង និងរថយន្តធំចំនួន០១គ្រឿង និងយានផ្សេងៗចំនួន០១ គ្រឿង៕