យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤ នាក់ស្រី០២ របួសធ្ងន់ចំនួន១៣នាក់ស្រី០២ របួសស្រាលចំនួន០៥នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន០៤លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៤លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១០គ្រឿង រថយន្តតូចចំនួន០៤គ្រឿង និងរថយន្តធំចំនួន០៣គ្រឿង៕