យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ប្រុស របួសធ្ងន់ចំនួន១៨នាក់ស្រី១០ របួសស្រាលចំនួន០៧នាក់ស្រី០៦ ដែលបង្កឡើងដោយម៉ូតូចំនួន០៣លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៥លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៧គ្រឿង រថយន្តតូចចំនួន០៤គ្រឿង និងរថយន្តធំចំនួន០៥គ្រឿង៕