សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក (​យប់​២​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១៩​នាក់ (​ស្រី​១៦) និង​រង​របួសស្រាល ៥៦​នាក់ (​ស្រី​៤) ។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៩​គ្រឿង រួមមាន ម៉ូតូ ចំនួន ២​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៥​គ្រឿង , រថយន្ត​ធុន​ធំ ២​គ្រឿង , ថ្មើរជើង ០​នាក់ , យាន​ផ្សេងៗ ០​គ្រឿង , កង់ ០​គ្រឿង ។​

​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យដឹងថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាច​រណ៍ រួម​មាន​ល្មើស​ល្បឿន​២​លើក (​ស្លាប់​២​នាក់​), ស្រវឹង ១​លើក (​ស្លាប់ ០​នាក់​) , មិន​គោរព​សិទ្ធិ​១​លើក (​ស្លាប់​០​នាក់​),​មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់​០​នាក់​), ប្រជែង​០​លើក​, ងងុយដេក ០​លើក , បត់​គ្រោះថ្នាក់ ២​លើ​, កត្តា​យានយន្ត ០​លើក (​ស្លាប់​០​នាក់​) ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤​លើក និង​ផ្លូវ​ខេត្ត ចំនួន ១​លើក , ផ្លូវលំ ០​លើក , ម៉ូតូ ៤​លើក , រថយន្ត​ធុន​តូច ០​ល (​រត់​១) , រថយន្ត​ធុន​ធំ ២​លើក (​រត់​១​ល​) , យាន​ផ្សេងៗ ០​លើ ។​

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យដឹងថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ភ្នំពេញ ២​លើក ស្លាប់​២ របួស​៧២​នាក់​(​ស្រី​៧១), ។ សម្គាល់ ៖ នៅ​ភូ​មិកី្ត​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ បង្ក​ដោយ​រថយន្ត​ដឹក កម្មករ​ជិះ​លើ​រថយន្ត​សរុប ៨០​នាក់ (​ស្រី​៧៩​នាក់​) ។​

​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២.៨៣៥​គ្រឿង (​ម៉ូតូ​៦២%) ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៨២៩ គ្រឿង​(​ស្មើ​២៩%) និង​ពិន័យ ចំនួន ២.០០៦​គ្រឿង​(​បង់ប្រាក់​៧២%) ៕

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ