សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុក​គ្នា​មួយ​ករណី​ទៀត​ហើយ​! រថយន្ត​បែន​ដឹក​ថ្ម​ពេញ បុក​ជាមួយ​រថយន្ត​បែន​មួយគ្រឿង​ទៀត​យ៉ាង​ពេញទំហឹង អ្នកបើកបរ​បាក់ជើង​គៀប​ជាប់ ក្នុង​កាប៊ីន​រថយន្ត​

(​ភ្នំពេញ​)៖ រថយន្ត​បែន​មួយគ្រឿង បោះពួយ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​បែន​មួយគ្រឿង​ទៀត បើក​ច្រាសទិស យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​របួស ជើង​គៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត ចំណែក​អ្នកបើកបរ​ម្ខាង​ទៀត​រត់គេច​ទៅ​បាត់​។​

​ហេតុការណ៍​កើតឡើង​នៅ​ម៉ោង ៥៖៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​

​លោក សូ​យ ណា​រិទ្ធ មេបញ្ជាការរង កងពលតូច​លេខ​៧០ ទទួលបន្ទុក​ក្រុម ៧១១ ដែល​ដឹកនាំ​កម្លាំង​សង្គ្រោះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ប្រាប់ថា ជនរងគ្រោះ​គៀប​ជាប់​ក្នុង​កាប៊ីន ឈ្មោះ ប៊ី ឃុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​បែន ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3553 ដឹក​ថ្ម​ពេញ​រថយន្ត មាន​ទីលំនៅ​ភូមិ​ស្លែង​ឃុំ​រំពេ​រ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ និង​អ្នករួមដំណើរ​ម្នាក់ទៀត ជា​ព្រូ​រថយន្ត មានឈ្មោះ ជិន ស៊ី​ហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​ក្មួយ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា មិន​មាន​របួស​៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍