សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​វ៉ៃ​ប្លន់​មិនបាន​សំរេច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​កម្ម​ភាព​វ៉ៃ​ប្លន់​យក​ម៉ូតូ​មិន​បាន​សំរេច ត្រូវ​សមត្ថកិច្ច​ទំនប់​ទឹក​ក្របួច​បាន​ទាំង​ពីរ​នាក់​និង​ដកហូត​ម៉ូតូ​១​គ្រឿង ។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២,៣o​នាទី​យប់​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​២៦​ខែតុលា​ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ជនសង្ស័យ​ទី​១.​ឆេង មាន​រាជ​អាយុ​១៥​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​បឹងប្រលឹង​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ ជនសង្ស័យ​ទី​២.​មានឈ្មោះ យឹម ចិ​ត្រា ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​មុខរប​និង​ស្នាក់​មិន​ពិតប្រាកដ​ ។

​ជនរងគ្រោះ​មានឈ្មោះ​ចិន្ដា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅ​ផ្សារ​បែក​ចាន ។ ជនរងគ្រោះ​ទី​២ មានឈ្មោះ​រិទ្ធ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ស្ទឹង​មានជ័យ សង្កាត់​ទឹក​មាន​ជ័យ ខណ្ឌមានជ័យ​ជនរងគ្រោះ​ទី​៣.​មាន​ឈ្មោះ​តា ភេទ​ស្រី​អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ប្រភព​ពី​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ មាន​គ្នា​បី​នាក់​បាន​ចេញ​ពី​ក្លិប​ថប​បាន​បើក​ម៉ូតូ​១​គ្រឿង តាម​បណ្ដោយ​ផ្លូវ​២៧១​ពី​ត្បូង​ទៅ​ជើង ចំណែក​ជនសង្ស័យ មាន​គ្នា​ពី​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​.1.BP.2925 បាន​តាម​ពី​ក្លិប​មក​រហូត​ដល់​មុខ​មុន្ទីរ​រុស្សី បានធ្វើ​សកម្មភាព​យក​ដំ​ថ្ម​គប់​វ៉ៃ​ប្លន់​តែ​មិនបាន​សំរេច ត្រូវ​ជនរងគ្រោះ​ស្រែក​ចោរ ខណៈពេល​នោះ សមត្ថកិច្ច​កំពុងតែ​ល្បាត​ផង​នោះ​ក៏​បាន​ដេញ​ចាប់​ប្រផាប់​ប្រភីង ធ្វើការ​ចាប់ខ្លួន​បានរ​ហូត​ដល់​ស្ពាន​ច្បារអំពៅ ទើប​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​និង​ដកហូត​ម៉ូតូ​១​គ្រឿង​ផង​ដែរ ។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​ម៉ូតូ​ជា​មធ្យាបាយ​របស់​ជនសង្ស័យ ត្រូវ​នាំខ្លួន​មក​អធិការដ្ឋាន​ចំការមន ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន និង​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​។ ចំណែក​ជនរងគ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​រួចរាល់​ហើយ​ដែរ​៕

Filed in: សន្តិសុខសង្គម