យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន១៦នាក់ស្រី០៤ របួសស្រាលចំនួន១០នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៣លើក និងយានផ្សេងៗចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៥គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំចំនួន០៧គ្រឿង និងយានផ្សេងៗ ចំនួន ០២គ្រឿង៕