យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ស្រី០១ របួសធ្ងន់ចំនួន០២នាក់ប្រុស របួសស្រាលចំនួន១៤នាក់ស្រី០៣ ដែលបង្កឡើងដោយម៉ូតូចំនួន០២លើក រថយន្តធំចំនួន០២លើក គោយន្តចំនួន០១ ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០២គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំចំនួន០៣គ្រឿង និងយានផ្សេងៗចំនួន០១គ្រឿង៕