យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៧នាក់ស្រី០៣ របួសធ្ងន់ចំនួន០៨នាក់ស្រី០២ របួសស្រាលចំនួន០២នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០៧លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១២គ្រឿង រថយន្តតូចចំនួន០២គ្រឿង និងរថយន្តធំចំនួន០១គ្រឿង៕