យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ប្រុស របួសធ្ងន់ចំនួន០៦នាក់ស្រី០២ របួសស្រាលចំនួន២៣នាក់ស្រី១៩ ដែលបង្កឡើងដោយម៉ូតូចំនួន០៣លើក រថយន្តតូចចំនួន០៥លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៥គ្រឿង រថយន្តតូចចំនួន០៦គ្រឿង និងរថយន្តធំចំនួន០៣គ្រឿង៕