យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៦លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ស្រី០១ របួសធ្ងន់ចំនួន០៦នាក់ស្រី០១ របួសស្រាលចំនួន០៣នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៥លើក រថយន្តតូចចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៧គ្រឿង និងរថយន្តតូចចំនួន០២គ្រឿង៕