យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុស របួសធ្ងន់ចំនួន១៨នាក់ស្រី១០ របួសស្រាលចំនួន៥៤នាក់ស្រី៣៣ ដែលបង្កឡើងដោយម៉ូតូចំនួន០៤លើក រថយន្តតូចចំនួន០៤លើក រថយន្តធំចំនួន០២លើក និងយានផ្សេងៗចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០៤គ្រឿង រថយន្តធំចំនួន០១គ្រឿង និងយានផ្សេងៗចនួន០១គ្រឿង៕