យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៤លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន០៦នាក់ស្រី០២ របួសស្រាលចំនួន០២នាក់ស្រី ដែលបង្កឡើងដោយម៉ូតូចំនួន០៣លើក និងរថយន្តតូចចំនួន០១លើក បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០២គ្រឿង និងរថយន្តធំចំនួន០១គ្រឿង៕