យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៣លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ស្រី០១ របួសធ្ងន់ចំនួន០៣នាក់ប្រុស របួសស្រាលចំនួន០២នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០១លើក រថយន្តតូចចំនួន០១លើក និងរថយន្តធំចំនួន០១ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៤គ្រឿង រថយន្តតូចចំនួន០១គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕