សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជនសង្ស័យ​ដែល​បើក​រថយន្ត​វ៉ា​ទៅ​មុខ​ហើយ​ពាំង​រថយន្ត​អ្នកសារព័ត៌មាន​បាន​នាំ​បក្ខពួក​វាយ​មកលើ​អ្នកសារព័ត៌មាន​កំពុង​ត្រូវបាន​នគរ​បាល​ស្រុក​កោះ​ញែក​ហៅ​មក​ធ្វើការ​សាកសួរ​

ខេត្ត​មណ្ឌលគិរី​៖ ក្រោយ​ពី​រដូវ​បុណ្យ​ភ្ជំ​បាន​ចប់​លោក អធិការ​នគ​បាល​ស្រុក កោះ​ញែក បាន​ចាត់​ការដោះស្រាយ​បណ្តឹង​១​អំពី​ករណី​”​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​មិនបាន​សម្រេច​” ដោយ​បាន​កោះហៅ​ជនសង្ស័យ​២​នាក់​ដែល​ជាប់​ពាក់​ពន្ធ​នឹង​ករណី​ខាងលើ​ទៅ​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​កោះ​ញែក​គិត​ចាប់ពី​ថ្ងៃ​ទី​២~៣​ខែតុលា​ឆ្នាំ​២០១៦ នេះ​បន្ទាប់ពី​ជនសង្ស័យ​ទាំង​២​នាក់​បាន​រង​ចោទប្រកាន់​បាន​ប្រព្រឹត្ត​កាលពី​យប់​ម៉ោង​ជាង​៨​ថ្ងៃទី​១​ខែ​~​ឆ្នាំ​ដដែល​។​

​លោក ឃ្លូត ឃា អធិការ​នគ​បាល​ស្រុក​កោះ​ញ៉ែ​ក បាន​ប្រាប់​អោយ​ព័ត៌មាន ដឹង​នៅ​រសៀល​ថ្ងៃទី​០៣​ខែ​តុលា​នេះ​ថា “​ក្រោយពី​លោក​បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ ឈ្មោះ​ទូច ហាត ភេទ​ប្រុស​បុគ្គលិក ព័ត៌មាន យុវជន​ខ្មែរ​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១​ខែតុលា​ឆ្នាំ​២០១៦​រួចមក គឺ​លោក​បាន​យោង​តាម​បណ្តឹង​ជា​លាយ​លាក់​អក្ស​ផង និង​បណ្តឹង​ផ្ទាល់មាត់​ពេល​កើតហេតុ​ភ្លាម​នោះ​ផង​។ ដូចនេះ​ជនសង្ស័យ​២​នាក់ គឺ​ទី​១​មានឈ្មោះ ខៀវ ដេវិត ភេទ​ប្រុស​និង​ម្នាក់​ទៀត ឈ្មោះ​ភាព ភេទ ប្រុស អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ រង្សី ឃុំ ស្រែ​សង្គម ស្រុក កោះ​ញ៉ែ​ក ខេត្ត​មណ្ឌលគិរី ដើម្បី​ហៅ​អោយ​ចូលខ្លួន​មក​ធ្វើ​ការសួរនាំ​”​។​

​លោក អធិការ​នគ​បាល​ស្រុក​កោះ​ញែក បាន​បន្ត​ដែរ​ថា​”​ជនសង្ស័យ គឺ​កំលាំង​ជំនាញ​បាន​ធ្វើ​ការហៅ​អោយ​ចូលខ្លួន​មក​ដើម្បី​ធ្វើ​ការសួរនាំ​អស់​រយៈពេល​២​ថ្ងៃ​កន្លង​មក​ហើយ តែ​ជន​ស្ស័​យទាំង​នាក់ និង​ជនរងគ្រោះ​នៅ​មិនទាន់​បាន​ធ្វើ​ការសម្របសម្រួល​ជាមួយគ្នា​បាន​នៅឡើយ​នោះ​។ តែ​លោក​បញ្ជាក់ថា​នីតិវិធី​លោក​បាន​ធ្វើ​ការស៊ើបអង្កេត​តាម​ជំនាញ​ចប់​ហើយ​នោះ​នឹង​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់​បន្តទៀត​”​។ តែ​អ្វី​ដែល​ជា​ទឡ្ហីកម្ម មួយ​នៃ​អង្គហេតុ​ឈានទៅ​ការកំណត់​ត្រា​នៃ​ពន្លឺ បទល្មើស​នោះ​គឺ ស្ត្រី​ម្នាក់​ជា​ភរិយា​របស់​ជនសង្ស័យ ២​នាក់​នោះ​ក្នុងចំណោម ម្នាក់ បាន​និយាយប្រាប់​ទៅ​លោក ទូច ហាច​និង​នៅ​ជុំ​ជាមួយ​លោក​អធិការ​នគ​បាល​ផង​ដែរ​នោះ​ដោយ អះអាងថា​”​បាន​ជា​ប្តី​របស់​គេ​វាយ មកពី លោក ទូច ហា​ច (​ព័ត៌មាន​)​បាន​យកដៃ​ចង្អុលមុខ​ប្តី​របស់​គេ​”​។​

​ថ្វីត្បិតតែ ជនសង្ស័យ​ក្នុង​អំពើ​ខាងលើ មកទល់​នឹង​ម៉ោងជាង​៤​ល្ងាច​ថ្ងៃ​ទី​៣​ខែ​តុលា​នេះ មិនទាន់​ត្រូវបាន​ខាង​កំលាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក កោះ​ញែក អាច​ប្រាប់​បាន​ថា​ចំណាត់ការ​យ៉ាង​ដូចម្តេច អោយ​ខាង​ព័ត៌មាន​យើង​បាន​ដឹង​នៅឡើយ​ទេ​!  ប៉ុន្តែ អ្នកសារព័ត៌មាន​យើង​និង​មន្ត្រី​មួយចំនួន ដែល​បាន​ឃ្លាំ​មើល​ពី​ដំណើរ​ហេតុ​នៃ​ករណី​បទល្មើស​ខាងលើ​គឺ​បានអោយ​ដឹង​ពី​តម្រុយ​ពន្លឺ​នៃ​ធាតុ​ផ្សំ​ដែល​បង្ហាញ​ពី​ការ​ពិត​នៃ​បទល្មើស​នោះ​មួយ​ចំនួន​ទៅហើយ​។​

​អ្នកសារព័ត៌មាន​យើង រងចាំ​មើលថា​”​តើ ជុំវិញ​ករណី ជនសង្ស័យ បាន​បើក​វ៉ា​រថយន្ត​ហើយ​បន្ត​យក​រថយន្ត​ពាំង​នៅ​ពីមុខ​រថយន្ត​អ្នកកាសែត​យុវជន​ខ្មែរ​ព័ត៌មាន លើ​ផ្លូវជាតិ​លេខ​៧៦A​ហើយ​នាំ​បក្សពួក​ខ្លួន​វាយ​ដុំ និង​ទាញ​កាំបិត​ដេញ​កាប់​បំ​រ៉ុង​ផ្តាច់ជីវិត​ថែម​ទៀត​កាលពី​ពេល​វេលា​ដូច​ខាងលើ​នោះ មន្ត្រី​នគ​បាល​យុត្តិធម៌ នៃ​ស្រុក​កោះ​ញែក និង​ខេត្ត រួមទាំង អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​នឹង​បន្ត​នីតិវិធី​យ៉ាងណា​ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះទេ​?”៕
​ដោយ ទិត ឦសាន​

 

IMG-20161004-WA0031 IMG-20161004-WA0030

Filed in: សន្តិសុខសង្គម