យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ស្រី០២ របួសធ្ងន់ចំនួន២០នាក់ស្រី០៥ របួសស្រាលចំនួន១០នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន០៨លើក រថយន្តតូចចំនួន០៣លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៥គ្រឿង និងរថយន្តតូចចំនួន០៦គ្រឿង៕