យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៥លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៨នាក់ប្រុស របួសធ្ងន់ចំនួន១៥នាក់ស្រី០៣ របួសស្រាលចំនួន០៩នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន១០លើក រថយន្តតូចចំនួន០៣លើក រថយន្តធំចំនួន០២លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៧គ្រឿង រថយន្តតូចចំនួន០៦គ្រឿង រថយន្តធំចំនួន០២គ្រឿង និងយានផ្សេងៗចំនួន០២៕