សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រះរាជអាជ្ញា​ថា កើត​នៅក្នុង​វត្ត​ប្រជាពលរដ្ឋ​ថា កើត​នៅ​ក្នុង​​ផ្ទះ​ប្រជាជន !

ករណី​បាញ់ប្រហារ​គ្នា​រវាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្រចេះ ជាមួយ និង​ក្រុម​តៃកុង​ឡាន​ស៊ីឈ្នួល ដឹកឈើ កាលពី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ​២០១៤ នៅត្រង់​ចំណុច​ភូមិ​ខ្នុរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ កន្លង​ទៅ​ថ្មីៗ​នេះ ដំណឹង​ភ្នំពេញ​ទទួលបាន​ព័ត៌មាន​ជាច្រើន​ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​នេះ

។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើត​បាន​លួច​ប្រាប់​ភ្នាក់ងារ​ដំណឹង​ភ្នំពេញ ក្នុង​លក្ខខណ្ឌ មិន​បញ្ចោ​ញ​ឈ្មោះថា មុន​ពេល​ឮ​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ គេ ​ឃើញ​មាន​រថយន្ត ២​គ្រឿង រត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧ ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង មួយគ្រឿង​ម៉ាក សាំង​យ៉ុង ១២ កៅអី មួយគ្រឿង​ទៀត ម៉ាក​កាំ​មា​រី ០៧  បើកបរ​យ៉ាង​លឿន​ទំនង​ជា​ខ្លាច​អ្វីមួយ ។ បន្ទាប់មក​គេ​ក៏​ក្រឡេកឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាកថុ​នត្រា ជិះ​គ្នា​ប្រហែល ៧ ទៅ ៨​នាក់ មាន​ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស ហើយ​ខ្លះ​ទៀត ពាក់​ជា​ស៊ីវិល​ធម្មតា ដោយ ស្រែក​បញ្ជា​ឱ្យ​រថយន្ត​ដែល​នៅ​ខាង​មុខ​ទាំង​ពីរ​គ្រឿង​នោះ​ឈប់ ។ តែ​រថយន្ត​ទាំង​ពីរ​នោះ ក៏​មិន​ព្រម ​ឈប់​ទើប​កើត ឱ្យ​មាន​ស្នូរ​កាំភ្លើង​ផ្ទុះឡើង ។ បន្ទាប់មក​ក៏​ឃើញ​រថយន្ត​ម៉ាក​កាំ​មា​រី​បាន​បើក​យ៉ាង​លឿន​គេច​បាត់​ទៅ ។​

​ដោយឡែក​តែ​រថយន្ត​សាំង​យ៉ុង ទំនង​ជា​ដឹងថា ខ្លួន​ពុំ​អាច​រត់​រួច​ពី​ក្រ​ញ៉ាំ​ដៃ រថយន្តថុ​នត្រា​ខាងក្រោយ​បាន ក៏​នាំគ្នា​ចុះ​ពី​លើ​រថយន្ត​រត់គេចខ្លួន​ចូលទៅ​ក្នុង​ផ្ទះ​ប្រជា​ពលរដ្ឋ ​តែ​ម្តង ។ ទោះបីជា​តៃកុង​រថយន្ត​សាំង​យ៉ុង ក៏ដូចជា អ្នកជិះ​ជាមួយ​បាន​ចុះ​គេចខ្លួន​ចូល​ទៅក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ក៏​ដោយ​ក៏​ស្នូរ​កាំភ្លើង​នៅតែ​បន្ត​ផ្ទុះ​ទៅវិញទៅមក​ដដែល  រហូតដល់​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​មក​ជួយ​អន្តរាគមន៍ ទើប​ស្ងាត់ ។ ពេល​នោះ​ទើប​ដឹងថា មាន​ប្រជាពលរដ្ឋ ម្នាក់​បាន​រងរបួស​ដោ​យ​សារ​ការវាយប្រហារ​គ្នា​ដោយ ​គ្រាប់កាំភ្លើង ។​

​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នៅក្នុង ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ខាងលើ​នេះ គឺ​ក្រុម​ឈ្មួញ ​ឈើ​បាន​បាញ់ប្រហារ​មកលើ​រូបលោក និង​កម្លាំង សមត្ថកិច្ច ហើយ​ខាង​សមត្ថកិច្ច​មិន​បាន​បាញ់​តបត​វិញ​ទេ តែ​គ្រាន់តែ​បាញ់​ឡើង​លើ​ដើម្បី​សុំ​អន្តរាគមន៍​បន្ថែម ។ ចំពោះ ​ការផ្សាយ​របស់​សារព័ត៌មាន​ខ្លះ​ថា សមត្ថកិច្ច​បាញ់​ទៅលើ​ក្រុម​ឈ្មួញ​ឈើ​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​រងរបួស នោះ គឺជា​ការ​មិន​ពិត ។

​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​លោក​ក៏​បាន​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​ស្នងការដ្ឋាន នគរបាល​ខេត្ត​ដើម្បី​ឱ្យ​ជួយ​ដាក់​កម្លាំង ចំណែក​លោក កែវ ជា ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ទូរស័ព្ទ​មិន​ចូល​ទេ ពេល​ប្រតិបត្តិការ​នោះ ។ លោក​ព្រះរាជអាជ្ញា​បន្តថា នៅ​ពេល​ជិត​ដល់​ចំណុច​វត្ត​ស្វាយ​ជ្រះ ក្នុង​ឃុំ​ស្វាយ​ជ្រះ  ស្រាប់តែ​លេច​ចេញ​រថយន្ត​លុច​ស៊ី​ស ៤៧០ ស្លាក​លេខ ០៧៧៧ ហើយ​ឈ្មោះ ធី បាញ់ បាន​ទូរស័ព្ទ ទៅ​មន្ត្រី​ប៉េអឹម​ឈ្មោះ ធារ៉ា ជា​បន្តបន្ទាប់​សុំ​កុំឱ្យ​ដេញ​បង្ក្រាប​ឡាន ​ដឹកឈើ ប៉ុន្តែ​យើង​អត់​ដេញ​ទេ គ្រាន់តែ​សុំ​ឱ្យ ឡាន​ដឹក​ឈើ​នោះ​វា​ឈប់​តែ​ឡាន​នោះ​អត់​ឈប់ ។ រហូត​ដល់​វត្ត​ស្វាយ​ជ្រះ ចូល​ទៅ​ដល់​ក្នុង​វត្ត​បាន​បន្តិច​ស្រាប់តែ ពួក ​នោះបាន​បាញ់​មក​លើ​រូបលោក និង​សមត្ថកិច្ច​ប៉ុន្តែ​លោក​បាន​ហាមឃាត់​មិនឱ្យ​តបត​ទេ​។ ហើយ​នៅពេល​ដែល ចាប់​ជនល្មើស​បាន​ពីរ​នាក់ ទើប​ដឹងថា ក្រុម​ឈ្មួញ បាញ់  ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្បែរ​នោះ ។ សមត្ថកិច្ច​គ្រាន់តែ បាញ់​បង្អើល​ទៅ​លើ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ដទៃ​ទៀត​មក​ជួយ​អន្តរាគមន៍​ហើយ​ប្រជាពលរដ្ឋ​ដែល​ត្រូវរបួស គឺ​នៅក្នុង វត្ត វា​ខុស​គ្នា​ឆ្ងាយ​ណាស់ ដែល​សារព័ត៌មាន​មួយចំនួន​ចេះតែ​ផ្សាយ​នោះ ។​

​ដោយឡែក​លោក ធី បាញ់ ដែល​ទទួលរង​ការចោទប្រកាន់ថា បាន​ទូរស័ព្ទ​មក​គំរាម​សមត្ថកិច្ច​ថា មក​រំដោះ ឈើ និង​បក្ខពួក​គ្នា​រក​ពីរ​នាក់​ក្នុងពេលនោះ បាន​ប្រាប់​ដំណឹង ភ្នំពេញ​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ម៉ោង ៨​ៈ​៤៣​នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៤ នេះ​ថា មុនពេល​កើតហេតុ​រូប​លោក​ស្ថិត​ក្នុង​កាស៊ីណូ ហើយ​ឈ្មោះ បុល ដែល​ជា​មិត្ត ភ័ក្ត្រ លោក​បាន​ទូរស័ព្ទ​មក​លោក​ថា គេ (​ឈ្មោះ បុល​)​បាន​ទិញ​ឈើ​ក្តារងឿ​ចំនួន ៩ សន្លឹក ពី​ស្រុក​ឆ្លូង ដឹក​មក​ទី​រួម​ខេត្ត និង​បន្ត​យក​ទៅ​ឈ្នួល​ពេលនេះ​ត្រូវបាន​កម្លាំង ​សមត្ថកិច្ច​តាម​ហើយ ។ លោក​ក៏​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ធារ៉ា ដែលជា មន្ត្រី​ប៉េអឹម​ប្រចាំការ​នៅ​តំបន់​ផ្លូវជាតិ​លេខ ៧ ក្បែរ​ចំណុច​កើតហេតុ​ខាងលើ​ថា ធារ៉ា អ៊ើយ​ឡាន​ឈើ ​ដែល​កម្លាំង ធារ៉ា ឯង​តាម​ចាប់​នោះ​ជា​របស់​មិត្ត​ភ័ក្ត្រ​ខ្ញុំ​ទេ ហើយ​គ្មាន​ឈើ​អ្វី​សំខាន់​នោះ​ឡើយ ។ មានការ​អី​ចាំ​ជួប​គ្នា​ពេល ក្រោយ បន្ទាប់​មក​មិត្ត​ភ័ក្ត្រ​របស់​លោក​ក៏​បាន

​ទូរស័ព្ទ​មក​ប្រាប់ថា គេ​បាន​បាញ់​មក​លើ​ឡាន​វា​ហើយ លោក ធី បាញ់ ក៏​បាន​ប្រាប់​ទៅ​មិត្ត​ភ័ក្ត្រ​វិញ​ថា ឯង​ធ្វើ​យ៉ាង​រត់​ឱ្យ​រួចខ្លួន​សិន​ទៅ​ឡាន​ចាំ​ពេល​ក្រោយ ។ ហើយ ​លោក​ក៏​បាន​ធ្វើដំណើរ ទៅ​កន្លែងកើតហេតុ ដោយ​រថយន្ត​របស់​លោក គឺ​បាន​ធ្វើដំណើរ​ពីក្រោយ​រថយន្ត​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ក្រចេះ ។

​លោក ធី បាញ់ បន្តថា​ចំពោះ​ការ​ដែល​គេ​ចោទថា រូបលោក​ជា​អ្នក​បាញ់បោះ​មក​លើ​សមត្ថកិច្ច ឬ​ព្រះរាជ អាជ្ញា​នោះ មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះថា អ្នកណា​ក៏​ដឹងថា លោក​ គ្មាន​ស្ថិត​នៅ​កន្លែងកើតហេតុ​នោះឡើយ ។ ហើយ​ម្យ៉ាងទៀត​យើង​ជា​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ម៉េច​ក៏​ហ៊ាន​ធ្វើការ​តប​តប​ជាមួយ​អ្នក​កាន់​ច្បាប់​ទៅ​វិញ​យ៉ាង​នេះ ? ។

លោក ធី បាញ់ បញ្ជាក់បន្ថែម​ថា ពេល​ខ្ញុំ​ទៅដល់​កន្លែងកើតហេតុ មាន​សាក្សី​មួយ ចំនួន​ថា ការបាញ់​មកលើ រថយន្ត​ព្រះរាជអាជ្ញា​នោះ គឺជា​កូនចៅ​របស់​លោក ​ព្រះរាជអាជ្ញា​ដែល​លោត​ចុះ​ពី​លើ​រថយន្ត​ហើយ​បាន​បាញ់ រថយន្ត​របស់​មេ​ខ្លួនឯង បន្ទាប់ពី​ដឹង​ថា មាន​ប្រជាពលរដ្ឋ​រងរបួស ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​បំរើ​ការងារ​នៅ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​លួច​បង្ហើប​ប្រាប់ ភ្នាក់ងារ ដំណឹង​ភ្នំពេញ ដោយ​សុំ​មិន​បញ្ចោ​ញ​ឈ្មោះថា ក្នុង​ទឹកដី ខេត្ត​ក្រចេះ ចាប់តាំងពី​លោក ទី សុវិនថាល់ មក​ធ្វើ ជា​ព្រះរាជអាជ្ញា​ខេត្ត​មក​ករណី​ឈ្មួញ​រកស៊ី​ឈើ​ក៏ដូចជា បទល្មើស​ផ្សេងៗ​មិនសូវ​ជា​កើត​មាន​ឡើយ ។ ជាពិសេស​ក្រុម រកស៊ី​ដឹកឈើ​ធំៗ ដែល​ធ្លាប់តែ​ដឹក​យ៉ាង​គគ្រឹកគគ្រេង​កន្លងមក គឺ​លែង​ហ៊ាន​អើត​ក្បាល​ចេញមក ទៀតហើយ ។ ដោយសារ​តែ​គេ​ខ្លាច​អំណាច​លោក​ព្រះរាជអាជ្ញា​ថ្មី​នោះ  ។ ព្រោះថា សកម្មភាព​ចុះ​បង្ក្រាប​ប​ទ​ល្មើស​របស់​លោក ទី សុវិនថាល់ គឺ​គាត់​ចុះ​ទៅ​ដោយ​ផ្ទាល់ៗ​មិន​បាន​បញ្ជា ឬ​ប្រើ​ព្រះរាជអាជ្ញារង​ឱ្យទៅ​ជំនួស​ទេ ហើយ​ពេល​ខ្លះ ​លោក​ក៏​មិន​បាន​បញ្ជា​កងកម្លាំង​សមត្ថកិច្ច​ឱ្យ​ចូលរួម​នោះឡើយ ។ ប្រភព​ដដែល​បន្តថា គិត​ទៅ​ចាប់​តាំងពី​ព្រះរាជអាជ្ញា​ថ្មី​មក​កាន់​តំណែង​ស្នូរ​អាវុធ​ដែល​ផ្ទុះ​ឡើង​ដោយ​ការបង្ក្រាប បទល្មើស​ផ្សេងៗ គឺ​មាន​ចំនួន​ជិត ១០០​គ្រាប់ ហើយ​ក្នុង ៥​ករណី តែ​មិនដឹងថា ភាគី​ណា​បាញ់​ភាគី​ណា​នោះ​ទេ ។​

​តាម​សម្តី​ក្រុម​ព្រះរាជអាជ្ញា​ក៏​ដូចជា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជជែក​គ្នា​នៅក្នុង​ហាង​កាហ្វេ មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក ទី សុវិនថាល់ អនុវត្ត​ការងារ​របៀប​នេះ​គឺ​ផ្ទុយស្រឡះ​ពី​នីតិវិធី​ព្រះរាជ អាជ្ញា​ហើយ ។ អា​នេះ​ទំនង​ពាក់ព័ន្ធ និង​លាភសក្ការៈ ? ឬក៏​ដើម្បី​សំ​ញ៉ែង​ឱ្យ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ល្មើស​ច្បាប់​មាន ការ កោតខ្លាច ។ តួនាទី​ព្រះរាជអាជ្ញា គឺ​រងចាំ​តែ​បញ្ជា​នៅពេលដែល​សមត្ថកិច្ច​ជំនាញ​ស្នេ​ស៊ិំ​ដីកាឆែកឆេរ ឬ​អនុវត្ត សាលក្រម​ក៏ដូចជា ចុះ​សហការ​ជាមួយ​នៅពេល​ដែល មាន​មន្ត្រី​សមត្ថកិច្ច​ស្នើសុំ​បទបញ្ជា​មិនមែន​ចុះ​ទៅ​ដោយ​ខ្លួនឯង ពេល​មាន​រឿង​បាន​ស្រែក​រក​អន្តរាគមន៍​បែប​នេះ​ទេ ។​

​តាម​ការបញ្ជាក់​របស់​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​ ដែល​ដឹកនាំ​កម្លាំង​សាធារណៈ​ចុះ​បង្ក្រាប​បទល្មើស​ការដឹក និង​ជួញ​ឈើ​ប្រណីត ​ជាមួយ​លោក​ ​ទី សុវិនថាល់ ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​នោះ បានឲ្យដឹងថា នៅ​ ​មុនពេល​កើតហេតុ មាន​សេចក្តីរាយការណ៍​មក​ថា មាន​រថយន្ត​ដឹកឈើ ​ធំៗ នាំ​ឲ្យកម្លាំង​ ​របស់លោក​ដេញ​តាម​រថយន្ត​ដឹកឈើ​ទាំងនោះ និង​ក៏​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​ ​ផង ។ បន្ទាប់មក ត្រូវបាន​ក្រុម​ឈ្មួញ​ឈើ​ព័ទ្ធ​កាក់​រថយន្ត ​លោក​ព្រះរាជអាជ្ញា​មិនឲ្យ​ ​បន្តដំណើរ​ទៅ​មុខ​កើត ព្រមទាំង​មាន​រថយន្ត​ទំនើប​ម៉ាក Lexus មក​ព័ទ្ធ​ពីក្រោយ​ថែម​ ​ទៀត ។ ក្នុង​ស្ថានភាព​តានតឹង​បែបនេះ លោក​ក៏​បាន ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​ព្រៃឈើ​​ស្វាយ​ជ្រះ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ដើម្បី​សហការ​គ្នា​បង្ក្រាប ធ្វើឲ្យ​ក្រុម​ដឹក​ ​ជញ្ជូន​ឈើ​បើករថយន្ត​រត់គេច តែ​ដំណាលគ្នា​នោះ រថយន្ត Lexus របស់​ឈ្មួញ​ឈើ​បាន​ដេញ​​តាម​ពីក្រោយ និង​បាន​បាញ់​សំដៅ​មក​លើ​រថយន្ត​របស់​លោក​ព្រះរាជអាជ្ញា ទើប​បង្ក​ឲ្យ​ ​មាន​ការប៉ះទង្គិច​គ្នា ហើយ​ក្រុម ​ជនល្មើស​ក៏​បាន​បើករថយន្ត​គេចខ្លួន​ទៅ​បាត់ ខណៈ​ ​សមត្ថកិច្ច​ក៏​ចាប់បាន​ជនល្មើស​ចំនួន​២​នាក់ ។ បន្ទាប់ពី​ចាប់បាន​ជនល្មើស​២​នាក់​រួច​​ហើយ ក្រុម​បក្ខពួក​ជនល្មើស​ក៏​បាន​លើកគ្នា​មកទៀត ក្នុង​បំណង​ដើម្បី​រំដោះ​រថយន្ត​ដឹកឈើ​ ​និង​មនុស្ស ប៉ុន្តែ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ច្រើន​នាក់  ធ្វើឲ្យ​ក្រុម​ ​ជនល្មើស​នោះ​រត់​គេចខ្លួន​អស់​ទៅ ។​

​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ក្រចេះ បានឲ្យដឹង​ទៀតថា តាម​ចម្លើយ​​សារភាពរ​បស់​ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​នោះ គឺ​បាន​ចង្អុល​បង្ហាញឲ្យឃើញនូ​វ ​មុខសញ្ញា​ ​ក្រុម​ឈ្មួញ​ឈើ​ដែល​ជាប់​ពាក់ព័ន្ធ រួមមាន​ឈ្មោះ ពៅ និង​ឈ្មោះ ធី រួម​ទាំង​មាន​មន្ត្រី​ មួយចំនួន​ទៀត​ចូលរួម​ផង ។​

​តាម​ការកត់សម្គាល់​ជាក់ស្តែង បាន​បង្ហាញឲ្យឃើញថា បទល្មើស​ព្រៃឈើ​នៅ​បណ្តា​ខេត្ត​​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺ​បាន​កើតឡើង​ជាប់​ជាប្រចាំ ដោយ​មាន​មន្ត្រី​ធំៗ​និង ​ឈ្មួញ​គ្រា​ក់ៗ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​នេះ​អស់​ជាច្រើន​ឆ្នាំ​មកហើយៗ​ក៏​មិន​​ងាយ​នឹង​បង្ក្រាប​អស់​ងាយៗ​ដែរ ដ្បិត​ថ្នាក់លើ​កំពូល​បាន​ត្រឹមតែ​ស្រែក​ឲ្យ​រួច​ពី ​មាត់ ៕

 

2014_07_30a (1)

រថយន្តដឹកឈើ និងតៃកុង រួមទាំងព្រូ ជិះជាមួយគ្នា​ ត្រូវបានចាប់ខ្លួន

2014_07_30e

ជនរងគ្រោះ​សម្រាកនៅមន្ទីរពេទ្យ

2014_07_30d

ផ្ទះជនរងគ្រោះ​ដែលត្រូវគ្រាប់កាំភ្លើង

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី