យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ស្រី០១ របួសធ្ងន់ចំនួន១១នាក់ស្រី០៥ របួសស្រាលចំនួន០៨នាក់ស្រីចំនួន០៣ ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តតូចចំនួន០៣លើក រថយន្តធំចំនួន០២លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១២គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំចំនួន០៣គ្រឿង និងយានផ្សេងៗចំនួន០៣គ្រឿង៕