យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៣លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៧នាក់ស្រី០១ របួសធ្ងន់ចំនួន០៩នាក់ស្រី០៣ របួសស្រាលចំនួន០៧នាក់ស្រីចំនួន០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៨លើក រថយន្តតូចចំនួន០៤លើក រថយន្តធំចំនួន០១លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៤គ្រឿង រថយន្តតូចចំនួន០៦គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕