យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៧លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុសស្រី០២ របួសធ្ងន់ចំនួន០៩នាក់ស្រី០១ របួសស្រាលចំនួន១០នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តធំ០១លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១០គ្រឿង រថយន្តតូចចំនួន០១គ្រឿង និងរថយន្តធំចំនួន០២គ្រឿង ៕