យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៨នាក់ស្រី០២ របួសធ្ងន់ចំនួន០៦នាក់ស្រី០១ របួសស្រាលចំនួន១០នាក់ស្រី០៤ ដែលបង្កឡើងម៉ូតូចំនួន០៥លើក រថយន្តតូច០៤លើក រថយន្តធំចំនួន០២លើកនិងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០៧គ្រឿង និងរថយន្តធំចំនួន០២គ្រឿង ៕