យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២ប្រុស របួសធ្ងន់ចំនួន១៥នាក់ស្រី០២ របួសស្រាលចំនួន០៦នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន០៨លើក រថយន្តតូច០១លើក រថយន្តធំចំនួន០១គ្រឿង និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៤គ្រឿង និងរថយន្តតូចចំនួន០៣គ្រឿង រថយន្តធំចំនួន០២គ្រឿង ៕