យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០២លើក ក្នុងនោះ ពុំបណ្ដាលឲ្យមានមនុស្សស្លាប់ទេ របួសធ្ងន់ចំនួន០២នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០១លើក រថយន្តតូច០១លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ កង់ចំនួន០១គ្រឿង ម៉ូតូចំនួន០២គ្រឿង និងរថយន្តតូចចំនួន០១គ្រឿង ៕