សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លង់ទឹក​សមុទ្រ​ទៀតហើយ​! យុវជន​២​នាក់​នៅ​ភ្នំពេញ ទៅលេង​ទឹកសមុទ្រ លង់ទឹក​តែ​សំណាងល្អ​សមត្ថកិច្ច​ជួយ​ទាន់​

ខេត្ត​ព្រះសីហនុ ៖ យុវជន​២​នាក់ រស់​នៅ​រាជធានី​ភ្នំពេញ និង​ក្រុមគ្រួសារ​បាន​ធ្វើដំណើរ​ទៅ​ងូតទឹក​សមុទ្រ ស្រាប់តែ​នៅវេលា​ម៉ោង​២:២០​នាទី រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ បាន​លង់ទឹក​ដោយសារ​តែ​ទឹករលក ប៉ុន្តែ​ភ្លាមៗ​នោះ​សំណាងល្អ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ដែល​យាម​ប្រចាំ​គោលដៅ​ជួយសង្គ្រោះ​ទាន់​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បានបញ្ជាក់​ថា «​នៅ​ឆ្នេរ​អូរ​ឈើទាល មាន​ភ្ញៀវ​ទេសចរណ៍​ឈ្លក់​ទឹក​២​នាក់ ភេទ​ប្រុស​ជនជាតិ​ខ្មែរ​មក​ពី​ភ្នំពេញ ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​ប្រចាំការ​គោលដៅ និង​ពេទ្យ​នគរបាល​សុខាភិបាល ជួយ​ទាន់​ពេលវេលា​។ ករណី​នេះ​បណ្តាលមកពី​ពួកគាត់ ជិះ​ពោង​លេង​ទឹករលក​មិន​ពាក់​អាវ​ពោង​»​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ នៅ​រសៀល​ថ្ងៃ​នេះ អាកាសធាតុ​លើ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់​មធ្យម ទឹករលក​យោង​បង្គួរ ហើយ​នៅ​ឆ្នេរ​អូរ​ឈើទាល មាន​ខ្យល់​បក់ និង​ទឹក​រលកយោល​បង្គួរ​។ ដូច្នេះ​បងប្អូន​ប្រជាព​រដ្ឋ និង​ភៀវ​ទេសចរណ៍​ដែល​មក​លេង​នៅ​ទីនេះ​ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​រដូវវស្សា​នេះ​ផងដែរ​៕

 

IMG-20160910-WA0024 IMG-20160910-WA0022 IMG-20160910-WA0023

Filed in: ព័ត៌មានជាតិ