យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៤លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ប្រុស របួសធ្ងន់ចំនួន០៨នាក់ប្រុស របួសស្រាលចំនួន០៧នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៤លើក រថយន្តតូច០៤លើក រថយន្តធំចំនួន០៦លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ កង់ចំនួន០១គ្រឿង ម៉ូតូចំនួន១៤គ្រឿង រថយន្តតូចចំនួន០៤គ្រឿង និង រថយន្តធំចំនួន០៦គ្រឿង ៕