សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ម្តាយ​និង​កូនប្រុស​បង្កើត ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​

ខេត្ត​ក្រចេះ​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ក្រចេះ​នឹង​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ម្ដាយ​និង​កូនប្រុស​បង្កើត ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​នឹង​វត្ថុតាង​មួយចំនួន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​។​

​លោក គង់ ស៊ីដន​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បានបញ្ជាក់​អោយដឹង​ថា​កម្លាំង​របស់​លោក​បាន​ចុះ​បង្ក្រាប​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ម្តាយ​នឹង​កូន​បង្កើត​នៅ​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៦ ។​

​ជនសង្ស័យ​ជា​ម្តាយ​មាន​ឈ្មោះ សូ គឹមស៊ាន ភេទ​ស្រី អាយុ​៧៧​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅក្នុង​សង្កាត់​អូរ​ឬ​ស្សី និង​តាំង​ជា​យូរណាស់​មកហើយ និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ហាក់ ប៊ុនធឿន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ត្រូវជា​កូន​ប្រុស​បង្កើត មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​ពីរ​នាក់​ម្តាយ​និង​កូន មាន​ទីលំនៅ នៅ​ចំនុច​កើតហេតុ​ខាងលើ  ។​

​ក្នុងករណី​ចុះបង្ក្រាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅក្នុង​សង្កាត់​អូរ​ឬ​ស្សី សមត្ថកិច្ច​ដក​ហូប​បាន​វត្ថុ​តាំង​រួមមាន​៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​តូចធំ ១០​កញ្ចប់ ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​សង់​ឆ្នាំ​២០១៦ មួយគ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត នឹង​កំពុង កសាង​សំនុំរឿង បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ម្តាយ​នឹង​កូន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កញ្ញា​ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕​

 

Filed in: គ្រឿងញៀន