សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពីបទ រំលោភ​សេពសន្ថវ​:

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ធ្វើ​ការឃាត់ខ្លួន ក្រោយ​ពី​បុរស​ខាងលើ​បាន​ចាប់រំលោភ​សេពសន្ថវៈ កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​យីហោ លីម គីម​១៦៨ ផ្លូវ​លេខ​៥៩៨ ក្រុម​១២ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឡូញ ឡាង ហៅ​ឆើត ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​ផលិត​ចំណី​សត្វ ស្នាក់នៅ​ភូមិ​ស្លែង ឃុំ​ជី​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល ។ ចំណែក​ឯ​ជនរងគ្រោះ​មានឈ្មោះ សាត សុភ័​ក្រ ហៅ​ស្រី​ម៉ៅ ភេទ​ស្រី អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​ផលិត​ចំណី​សត្វ ស្នាក់នៅ​ភូមិ​ពាម ឃុំ​សំបូ​កមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ខ្ចីប្រាក់​ពី​ជនសង្ស័យ​ចំនួន ៥០​ដុល្លា ដោយ​បាន​ខ្ចី ៤​ទៅ​៥​ថ្ងៃ​មក​ហើយ ដោយ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ជនសង្ស័យ ហើយ​នឹង​ជនរងគ្រោះ បាន​ចេញពី​ធ្វើការ រួច​ជនរងគ្រោះ​ក៏​បាន​សួរ​ទៅ​ជនសង្ស័យ​ម្តងទៀត​ថា មាន​ប្រាក់​នៅ តែ​ជនសង្ស័យ​បាន​និយាយ​ទៅ​វិញ​ថា រូបគេ​មិន​មាន​ប្រាក់​ដល់ ៥០​ដុល្លា​ទេ ខណៈនោះ ស្រាប់តែ​ជន​រងគ្រោះ​បាន​ខ្ចី​ប្រាក់​ត្រឹមតែ ១០​ដុល្លា ហើយ​ជនសង្ស័យ​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា តើ​ខ្ចីប្រាក់​យក​ទៅ​ធ្វើ​អ្វី​? ពេលនោះ ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ថា រូប​គេ​ខ្ចីប្រាក់​យក​ទៅ​ដើរលេង ជាមួយ​សង្សារ​របស់​ខ្លួន ភ្លាមៗ​នោះ ជនសង្ស័យ​ក៏​និយាយថា ចឹង​ទៅ​ដើរលេង​ជាមួយ​គេ​មួយ​យប់​ទៅ ក្រោយមក​ជនរងគ្រោះ​ក៏​យល់ព្រម​ជា​មួយ​ជនសង្ស័យ ហើយក៏​បាន​នាំគ្នា​ទៅញុំ​ា​ស៊ុប​ជាមួយគ្នា ។ ក្រោយ​ពី​ញុំ​ា​ស៊ុប​រួចមក ជនសង្ស័យ​ក៏​បាន​បបួល​ជនរងគ្រោះ​ទៅ​ជក់​គ្រឿងញៀន តែ​ជនរងគ្រោះ​មិនចេះ​ជក់​ទេ ក៏​បាន​ចាប់បង្ខំ​ជនរងគ្រោះ​អោយ​ជក់ រួច​មក​ជនសង្ស័យ ក៏​បាន​បបួល​ជនរងគ្រោះ​ចូល​ទៅ​ផ្ទះសំណាក់ ហើយ​បាន​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច ។

​ក្រោយពី​រំលោភ​បាន​សម្រេច​រួច​មក ក៏​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា ធ្លាប់​មាន​សង្សារ​ប៉ុន្មាន​នាក់​ហើយ ដោយ​ជនសង្ស័យ​រំលោភ​ទៅ​មិន​មាន​ភាព​បរិសុទ្ធ​សោះ រួច​ជនសង្ស័យ​ក៏​បាន​ចូល​ទៅក្នុង​បន្ទប់ទឹក នៅពេល​ដែល​ជនសង្ស័យ​ចេញពី​បន្ទប់ទឹក​វិញ ស្រាប់តែ​មិន​បាន​ឃើញ​ទូរស័ព្ទ​របស់​ខ្លួន​ដាក់​នៅ​លើក​ទូរទស្សន៍​ទេ ។ ក្រោយមក​ក៏​បាន​សួរ​ទៅ​ជន​រងគ្រោះ​ថា មាន​យក​ទូរស័ព្ទដៃ​របស់​គេ​ទេ ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​រត់​ចុះ​ពីលើ​ផ្ទះសំណាក់​មក​ក្រោម ហើយ​ត្រូវបាន​សន្តិសុខ​យាម​នៅ​ផ្ទះសំណាក់​នោះ សួរ​ថា​មាន​រឿង​អី្វ ទើប​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ថា មាន​គេ​ចាប់រំលោភ រួច​ក៏​បាន​ឌុប​ជន​រងគ្រោះ​ចេញ​ទៅ​ក្រៅ ។ ក្រោយ​មក​ជនសង្ស័យ​ក៏​បាន​សួរ​នាំ​ទៅ​ម្ចាស់​ផ្ទះសំណាក់​ថា ហេតុអ្វី​បានជា​ជនរងគ្រោះ​ចេញពី​បន្ទប់ ភ្លាមៗ​នោះ ស្រាប់តែ​ជន​រងគ្រោះ​បាន​ត្រឡប់​មក​វិញ ហើយ​ជនសង្ស័យ​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា មាន​យក​ទូរស័ព្ទ​របស់​គេ​ដែល​ទេ ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​និយាយ​ទៅ​វិញ​ថា ខ្ញុំ​មិន​បាន​យក​ទូរស័ព្ទ រួច​ក៏​បាន​បោះ​សោ​ម៉ូតូ​ទៅ​អោយ​ជនសង្ស័យ​វិញ តែ​ត្រូវ​បាន​សន្តិសុខ​យាម​ផ្ទះសំណាក់​ចាប់​យក​សោ​ម៉ូតូ​នោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ទុក រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះ​មក​ដល់​កើតហេតុ ។​

​ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​នោះ បាន​សួរនាំ​ជនរងគ្រោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បី​ធ្វើ​ការសួរនាំ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

 

IMG-20160905-WA0062

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម