យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៧លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០១នាក់ប្រុស របួសធ្ងន់ចំនួន១២នាក់ស្រី០៣ របួសស្រាលចំនួន០៤នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន០១លើក រថយន្តតូច០៤លើក រថយន្តធំចំនួន០១លើក ត្រាក់ទ័រ០១លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៤គ្រឿង រថយន្តតូចចំនួន០២គ្រឿង និង រថយន្តធំចំនួន០៣គ្រឿង ៕