យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ស្រី០២ របួសធ្ងន់ចំនួន០៧ ប្រុស របួសស្រាលចំនួន០៥នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០៥លើក រថយន្តតូច០៥លើក រថយន្តធំចំនួន០១លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន១៣គ្រឿង រថយន្តតូចចំនួន០៤គ្រឿង រថយន្តធំចំនួន០១គ្រឿង និងកង់០១គ្រឿង៕