សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អណ្តើក​រស់​ចំនួន ២០៧ គីឡូក្រាម សត្វ​ពស់​រស់​ចំនួន ១៦ គីឡូក្រាម ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

ខេត្ត​បាត់ដំបង ៖ អនុវត្ត​តាម​មតិ​ណែនាំ​របស់​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ដោយ​មាន​ការអនុញ្ញាត​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​យប់​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦ លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស និង​លោក​វរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​កម្លាំង និង​ប្រើប្រាស់​វិធានការ​ជំនាញ​របស់​ន​គរ​បាល​តាមរយៈ​ប្រជា​ពលរដ្ឋ​ល្អ បាន​ផ្តល់​ពត៌មាន​អំពី​ករណី​បទល្មើស​ជួញដូរ និង​ដឹកជញ្ជូន​សត្វព្រៃ​មួយ​ករណី ដែល​ឈ្មួញ​ទុច្ចរិត​កំពុង​លួចលាក់​ដឹកជញ្ជូន​ក្នុង​ទិសដៅ​ពី​ខេត្ត បន្ទាយ​មានជ័យ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ។

​ឆ្លង​តាមរយៈ​កិច្ច​ប្រតិបត្តិការ​ក្នុង​រាត្រី​ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ ២០១៦ ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង សត្វព្រៃ​ចំនួន ០២ ប្រភេទ​ត្រូវបាន​នគរបាល​យើង​ធ្វើការ​រិបអូស​បាន​ដែល​ក្នុងនោះ​មាន​៖
១-​សត្វ​អណ្តើក​រស់​ចំនួន ២០៧ គីឡូក្រាម ( ពីរ​រយ​ប្រាំពីរ​គីឡូក្រាម​)
២-​សត្វ​ពស់​រស់​ចំនួន  ១៦ គីឡូក្រាម ( ដប់​ប្រាំមួយ​គីឡូក្រាម )

​សូមបញ្ជាក់​ថា ជនសង្ស័យ​ដែល​ជា​ម្ចាស់ ( សត្វ​អណ្តើក និង​សត្វ​ពស់ )​ទាំងនេះ បាន​គេចខ្លួន​បាត់​ក្នុងពេល​ដែល​សម្ថ​កិច្ច​ធ្វើ​ប្រតិបត្តិការ ដែល​បច្ចុប្បន្ន នគរបាល​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ កំណត់​ឲ្យបាន នូវ​អត្តសញ្ញាណ​ជនសង្ស័យ​ដើម្បី យក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។​

​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ នេះ ដោយ​បាន​ការឯកភាព​ពី​លោក នួន សាន ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ធ្វើការ​បាន​ប្រគល់ ( សត្វ​អណ្តើក និង​សត្វ​ពស់ ) ទាំងនេះ ជូនទៅ​ជំនាញ​រដ្ឋបាល​ជលផល ដើម្បី​ចាត់ចែង​យក​ទៅ​ប្រលែង​នៅ​បឹង​ធម្មជាតិ ។ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សូម​កោតសរសើរ​ចំពោះ​ទឹកចិត្ត​នៃ​ការចូលរួម​សហកា​រណ៍​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ពាក់ព័ន្ឋ ទាំងអស់​ជាពិសេស​លោក​ព្រះ​រា​អាជ្ញា​អម​សាលាដំបូង ខេត្ត​បាត់ដំបង​៕

 

 

IMG-20160831-WA0039 IMG-20160831-WA0037 IMG-20160831-WA0038

Filed in: ព័ត៌មានជាតិ