យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៦លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៤នាក់ស្រី០៦ របួសធ្ងន់ចំនួន០៥នាក់ស្រី០៤ របួសស្រាលចំនួន០១នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០១លើក រថយន្តតូច០៥លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៤គ្រឿង រថយន្តតូចចំនួន០៥គ្រឿង និងយានផ្សេងៗចំនួន០១គ្រឿង៕